មិនធម្មតា! ពូទីន ទម្លាក់លុយ 65ម៉ឺនដុល្លារ បញ្ចូនមនុស្សទៅឋានព្រះចន្ទ ធ្វើបេសកកម្មធំដ៏ធំមួយនេះ
Raty Oun
APRIL 23 2022
ស្ទីម - STEAM
30 views
1 min read

បន្ទាប់​​​​​​​ពីលោក Vladimir Putin បានទទួលស្គាល់ថាគាត់ពិតជាបានបង្កើតរបបប្រល័យពូជសាសន៍ទៅលើប្រទេសអ៊ុយក្រែនរួចមក មើលទៅពេលនេះគាត់មិនបានរវល់និងរឿងនោះទៀតទេ ផ្ទុយទៅវិញគេដូចជាសង្កេតឃើញគាត់ងាកទៅចាប់អារម្មណ៍បន្តក្តីស្រមៃដែលចង់រុករករឿងរាវផ្សេងៗនៅឯលំហឯណោះវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The BY-TE។

ប្រភពដដែលបានបន្តថា លោក Vladimir Putin បានថ្លែងសន្តរកថាកាលពីថ្ងៃ អង្គាកំឡុងពេលគាត់ធ្វើដំណើរទៅទស្សនារោងចក្របង្កើតយាន្តអវកាសនៅក្នុងប្រទេសរុស្សីថា « យើងត្រូវតែសម្រចគោលដោដែលចង់ទៅ រុករករបកគំហើញផ្សេងៗនៅឯលំហ»។​​​ នៅក្នុងពេលដដែលនោះ លោកក៏បានបន្តថា «​ គោលដៅរបស់គាត់គឺទៅស្តារ ប្រព័ន្ធផ្សេងៗនៅឋានព្រះចន្ទ»។

ជាមួយគ្នានេះដែរ លោកបានសួរទៅក្រុមអ្នកស្រាវជ្រាវថា តើពួកយើងអាចសម្រេចគម្រោង  The Luna 25 station នៅក្នុងត្រីមាសទី៣ នេះបានឬអត់ព្រោះថា គម្រោងនេះបានពន្យាពេលតាំងពីឆ្នាំ ២០១៦​ មកម្លេះ។ គួរបន្តថាដើម្បីធ្វើដំណើរពីផែនដីទៅកាន់ព្រះចន្ទគេត្រូវចំណាយពេលជាង ៨ខែឯណោះ ដូច្នេះក្រុមអ្នកស្រាវជ្រាវមិនអាចឆ្លើយតបទៅនិងសំណួរ របស់ Putin ភ្លាមៗបានទេ។

គូសបញ្ជាក់ថា រុស្សីគឺជាប្រទេសមួយដែលបានឈានជើងទៅកាន់ ឋានព្រះចន្ទមុនគេកាលពីឆ្នាំ ១៩៥៩ បើគិតទៅវាមានរយះពេល ៤៦ឆ្នាំហើយគិតមកដល់ពេលនេះ៕

អត្ថបទដោយ៖ អូន រ៉ាទី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia